francophonie    

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)

  

១. ពត៌មានជាមូលដ្ឋានអំពីអង្គការ OIF

  • កាលបរិច្ឆេទបង្កើត ៖ ២០ ខែមីនា ឆ្នាំ១៩៧០ ។
  • បិតាស្ថាបនិក ៖ Léopold Sédar Senghor (អតីតប្រធានាធិបតីសេនេហ្កាល) Habib Bourguiba (អតីតប្រធានាធិបតីទុយនីសី) Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) និងព្រះរុណា នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
  • ទីស្នាក់ការ​ ៖ ទីក្រុងប៉ារីស ប្រទេសបារាំង ។
  • សមាជិក ៖ មាន ៨៤រដ្ឋ និងរដ្ឋាភិបាល (៥៤ពេញសិទ្ធិ ៤មិនពេញសិទ្ធិ និង២៦សង្កេតការណ៍) ។​
  • គោលដៅ ៖ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមានបេសកកម្មធ្វើឲ្យសម្រេចនូវសាមគ្គីភាពរវាងរដ្ឋ និងរដ្ឋាភិបាលជាសមាជិក ព្រមទាំងចូលរួមចំណែកធ្វើអោយប្រសើរឡើងនូវកំរិតជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសជាសមាជិក ។ អង្គការ OIF គាំទ្រដល់រដ្ឋជាសមាជិកក្នុងការបង្កើត ឬពង្រឹងគោលនយោបាយរបស់រដ្ឋសមាជិក ដឹកនាំសកម្មភាពនយោបាយអន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី លើបេសកកម្មចំបងចំនួនបួន តាមការកំណត់របស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ៖
    • – លើកកម្ពស់ភាសាបារាំង វប្បធ៌ម និងភាសាផ្សេងៗ
    • – លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស
    • – គាំទ្រការអប់រំ ការបណ្តុះបណ្តាល ឧត្តមសិក្សា និងការស្រាវជ្រាវ
    • – អភិវឌ្ឍកិច្ចសហប្រតិបត្តិការ ដោយបំរើអោយការអភិវឌ្ឍប្រកបដោយចីរភាព
  • អ្នកប្រើប្រាស់ភាសាបារាំង (២០១៤) ៖ មានចំនួនប្រមាណ ២៧៤ លាននាក់ អាចត្រូវគេកំណត់ថាជាអ្នកចេះនិយាយភាសាបារាំងពិតប្រាកដ។ អ្នកប្រើប្រាស់ភាសាបារាំងនៅអាស៊ីអាគ្នេយ៍ ៖​ នៅកម្ពុជាមានចំនួន ៤២៣ ០០០នាក់ គឺស្មើនឹង០,០២% នៃប្រជាជនរបស់ខ្លួន, ឡាវមានចំនួន១៩០ ០០០នាក់ គឺស្មើនឹង ០,០៣% នៃប្រជាជនរបស់ខ្លួន, វៀតណាមមានចំនួន ៦៥៤ ០០០នាក់ គឺស្មើនឹង ០,០០៦% ។

francophones map
    

2. នៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

    អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាអ្នកទទួលខុសត្រូវដ៏ខ្ពស់បំផុតរបស់អង្គការនេះ ។ លោកជំទាវ Michaëlle JEAN ត្រូវបានចាត់តាំងអោយបំពេញមុខដំណែងនេះ ដោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ ២០១៤ នាទីក្រុងដាការ ប្រទេសសេនេហ្កាល់ ។ អភិបាលនៃអង្គការ OIF ត្រូវបានតែងតាំងដោយអគ្គលេខាធិការ ។ អភិបាលទទួលបន្ទុកអនុវត្ត និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការរបស់អង្គការ OIF ។ លោក Adama OUANE បំពេញមុខដំណែងនេះ ចាប់តាំងពីខែ មេសា ឆ្នាំ២០១៥ ។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវដាក់អោយស្ថិតនៅក្រោមការដឹកនាំរបស់ស្ថាប័ននយោ​បាយចំនួន ៣គឺៈ កិច្ចប្រជុំកំពូល (Sommet) ជាស្ថាប័នកំពូលរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលប្រជុំរៀងរាល់ពីរឆ្នាំម្តង សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) និងក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី(CPF) ។ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមាន ៖

  • តំណាងអចិន្ត្រៃយ៍ចំនួន ៤ គឺ
    • – នៅអាប់ឌីអាបេបា (Addis-Abeba) ប្រចាំសហភាពអាហ្វ្រិក និងប្រចាំគណៈកម្មការសេដ្ឋកិច្ចអាហ្រ្វិកនៃអង្គការសហប្រជាជាតិ
    • – នៅទីក្រុងប្រ៊ុចសែល (Bruxelles) ប្រចាំសហភាពអឺរ៉ុប
    • – នៅទីក្រុងញូវយ៉ក (New York) និង នៅទីក្រុងហ្សឺណែវ (Genève) ប្រចាំអង្គការសហប្រជាជាតិ
  • ការិយាល័យតំបន់ចំនួន ៦ គឺ
    • – នៅទីក្រុងឡូមេ (ប្រទេសតូហ្គោ) សំរាប់អាហ្វ្រិកខាងលិច
    • – នៅទីក្រុងលីប្រឺវីល (ប្រទេសហ្កាបុង) សំរាប់អាហ្វ្រិកកណ្តាល
    • – នៅទីក្រុងហាណូយ (ប្រទេសវៀតណាម) សំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក
    • – នៅទីក្រុងព័រអូប្រាំងស៍ (ប្រទេសហៃទី) សំរាប់តំបន់ការាអ៊ីប និងអាមេរិកឡាទីន
    • – នៅទីក្រុងប៊ុយការេស្ត (ប្រទេសរ៉ូមានី) សំរាប់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត
    • – នៅទីក្រុងអង់តាណាណារីវូ (ប្រទេសម៉ាដាហ្កាស្កា) សំរាប់មហាសមុទ្រឥណ្ឌា ។

   

3. ស្ថាប័នអមអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីធ្វើសកម្មភាពដោយពួតដៃគ្នាជាមួយសភានិយាយភាសាបារាំង (APF) ជាមួយប្រតិបត្តិករឯកទេសចំនួន ៤ នៃកិច្ចប្រជុំកំពូលដូចជា ទីភ្នាក់ងារឧត្តមសិក្សានិយាយភាសាបារាំង(AUF) ទូរទស្សន៍ TV5 សមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងនិយាយភាសាបារាំង (AIMF) និងសាកលវិទ្យាល័យសេងហ័រដាឡិចហ្សង់ឌ្រី (Université Senghor d’Alexandrie) ។ អង្គការ OIF ធ្វើសកម្មភាពដោយពួតដៃគ្នាផងដែរជាមួយសន្និសីទថ្នាក់រដ្ឋមន្ត្រីជាអចិន្ត្រៃយ៍ពីរ គឺ សន្និសីទរដ្ឋមន្ត្រីអប់រំជាតិ (Confémen) និងសន្និសីទរដ្ឋមន្ត្រីយុវជន និងកីឡា​ (Conféjes) ។​

4. ព្រះរាជាណាចក្រកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

 

  • នៅខែវិច្ឆិកា ឆ្នាំ១៩៩១ ៖ ជាសមាជិកសង្កេតការ នាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៤ នៅឆាយយូ (ទីក្រុងប៉ារីស) ប្រទេសបារាំង
  • នៅខែតុលា ឆ្នាំ១៩៩៣ ៖ ជាសមាជិកពេញសិទ្ធ នាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅទីក្រុងក្រង់បេ ប្រទេសម៉ូរីស ។

 

5. កិច្ចប្រជុំហ្វ្រង់កូហ្វូនីនាពេលខាងមុខ

  • សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី ៣៥​ (CMF) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ និង ៩ ខែតុលា ឆ្នាំ ២០១៨ នៅទីក្រុងអ៊ែររឺវាន (Erevan) ប្រទេសអាមេនី
  • កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ដល់ថ្ងៃទី១២ខែតុលាឆ្នាំ២០១៨ នៅទីក្រុងអ៊ែររឺវាន (Erevan) ប្រទេសអាមេនី ។

សំរាប់ព័ត៌មានបនែ្ថម សូមមើលគេហទំព័រៈ​ francophonie.org