បណ្តុំវីឌីអូ



វីដេអូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងការណ៍ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ (កាលបរិច្ឆេទនៅទីក្រុងយូវយ៉ក)។


សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ ក្រោមមូលបទ៖ «អនាគតដែលយើងទាំងអស់គ្នាចង់បាន, សហប្រជាជាតិដែលយើងត្រូវការ ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម» នៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០។


នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលលោកជំទាវ ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវ ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។


នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាសមាជិកសភាមណ្ឌលខេត្តកណ្តាល និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្អាង និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តឬស្សីជ្រោយ ស្ថិតនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ បន្ទាប់ពីពិធីបុណ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខនិងផ្តល់អំណោយ ជូនដល់គ្រួសារក្រីក្រនៅតាមខ្នងផ្ទះ ព្រមទាំងបានចែកសៀវភៅ ប៊ិច នំ និងស្ករគ្រាប់ដល់កុមារផងដែរ។


នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ តាមប្រព័ន្ធវីដេអូ។


នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨:០០នាទី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិកលើកទី១ តាមប្រព័ន្ធវីដេអូ។