បណ្តុំវីឌីអូ



នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ី លើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី ជាមួយ លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។


នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផាម ប៊ីញ មិញ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលការចូលជួបជម្រាបលារបស់ឯកឧត្តម William A. Heidt, ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានបញ្ចប់បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា។


ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងផ្តល់អំណោយដល់គ្រួសារប្រជាជនដែលងាយរងគ្រោះ។


នៅរសៀលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្តែងការគួរសមដោយឯកឧត្តម Taha Macpherson ឯកអគ្គរដ្ឋទូតនូវែលហ្សឺឡង់ប្រចាំកម្ពុជា។


នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម លី សៀន ឡុង នាយករដ្ឋមន្រ្តីសាធារណរដ្ឋសិង្ហបុរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី ២៩-៣០ ខែសីហា ឆ្នាំ២០១៨។