បណ្តុំវីឌីអូ



ទល្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក។


លទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២០ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី៩ និងវេទិកាតំបន់អាស៊ាន លើកទី២៦ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។


ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក។


នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលជំនួបសម្តែងការគួរសម និងជម្រាបលារបស់ លោកជំទាវ Maria Sargren ឯកអគ្គរាជទូតស៊ុយអ៊ែត ដែលបានបញ្ចប់បេសកកម្មការទូត នៅកម្ពុជា។


នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលការចូលជួបសម្តែងការគួរសមរបស់ឯកឧត្តម ឯកឧត្តម Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេស វៀតណាម ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់នយោបាយ លើកទី ៦ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងឯកឧត្តម Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេស វៀតណាម បានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់នយោបាយ លើកទី ៦ រវាងកម្ពុជា និងវៀតណាម។