បណ្តុំវីឌីអូ



ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ាន ដែលប្រព្រឹត្តទៅពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៧ នាទីក្រុង Boracay នៃប្រទេសហ្វីលីពីន។


ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតឲ្យ លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។


ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យលោកស្រី Wan Hea-Lee តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧។


ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យឯកឧត្តម Philippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី 13 ខែ កុម្ភៈ ឆ្នាំ ២០១៧។


ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីពិធីបុណ្យឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា ព្រមទាំងស្រោចសុគន្ធវារី ប្រគេនព្រះតេជគុណ រ៉េត ភិរុណ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវត្តជម្ពូព្រឹក្ស ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។


ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាលើ«កិច្ចសម្របសម្រួលក្របខ័ណ្ឌស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច» នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧។