បណ្តុំវីឌីអូ



លទ្ធផលនៃការចូលរួមកិច្ចពិភាក្សាទូទៅក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ២៣-២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងញូវយ៉ក។


នៅថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ប្រាក់​ សុខុន​ រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការ​អន្តរជាតិនៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថានៅ​ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤​។​


នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។


នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមកាន់បិណ្ឌទី១ នៅវត្តស្អាងព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។


នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១៩ ។


នៅល្ងាចថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ (៣០ សីហា ១៩៩៩-៣០ សីហា ២០១៩)។