បណ្តុំវីឌីអូ



នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលការចូលជួបសម្តែងការគួរសមរបស់ឯកឧត្តម ឯកឧត្តម Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេស វៀតណាម ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់នយោបាយ លើកទី ៦ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងឯកឧត្តម Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេស វៀតណាម បានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់នយោបាយ លើកទី ៦ រវាងកម្ពុជា និងវៀតណាម។


នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម ហូរីណូ អ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ សរុបចំនួន ៥០០ លានយ៉េនសម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។


ដំណើរទស្សនកិច្ចសិក្សារបស់អង្គទូតនៅថៃទៅកាន់ទឹកដីខេត្តសៀមរាប និងបន្ទាយមានជ័យ នៅថ្ងៃទី១១-១៤ ខែកក្កដា ឆ្នាំ២០១៩។


នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជាអធិបតីនៃការបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារដែលបានជួសជុលកែលំអរ សម្រាប់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តពោធិ៍ព្រែកស្លែង ស្ថិតក្នុងឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។


នារសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលជំនួបសម្តែងការគួរសម និងជំរាបលា របស់ឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង ដែលបានបញ្ចប់បេសកកម្មការទូត នៅកម្ពុជា។