សេចក្តីប្រកាសព័ត៌មាន

  • ខែ​កញ្ញា 23, 2016

មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរជាអ្នកសុំទាន-លក់ឆ្នោត ចំនួន ២៦ នាក់ ពីប្រទេសវៀតណាម

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានផ្តល់ព័ត៌មានថា ពលរដ្ឋខ្មែរ២៦នាក់(ប្រុស១១នាក់-ស្រី១៥នាក់) ក្នុងនោះមនុស្សចាស់៧នាក់ និងកុមារ១៩នាក់ដែលចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់ក្នុងប្រទេសវៀតណាមត្រូវបានអាជ្ញាធរ វៀតណាមឃាត់ខ្លួន ប្រមូលផ្តុំ និងផ្គត់ផ្គង់អាហារនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសង្គម ទីក្រុងហូជីមិញ។ ក្នុងចំណោមពលរដ្ឋទាំងនោះ ២៤នាក់ មានស្រុកកំណើតនៅខេត្តស្វាយរៀង ១នាក់មកពីខេត្តកណ្តាល និង១នាក់ទៀតមកពីខេត្តកំពង់ស្ពឺ។

មន្រ្តីស្ថានអគ្គកុងស៊ុល បានសួរសុខទុក្ខពលរដ្ឋខ្មែរទាំង២៦នាក់ ហើយសហការជាមួយមន្ទីរសង្គម កិច្ចទីក្រុងហូជីមិញ និងមន្ទីរសង្គម កិច្ចខេត្តស្វាយរៀង គ្រោងធ្វើមាតុភូមិនិត្តន៍ពួកគេមកកម្ពុជាវិញ នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៦ តាមច្រកទ្វារព្រំដែន អន្តរជាតិ ម៉ុកបាយ-បាវិត ដើម្បីប្រគល់ជូនមន្ទីរសង្គមកិច្ច ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះ មានពលរដ្ឋខ្មែរចូលទៅសុំទាន និងលក់ឆ្នោតខុស ច្បាប់ ត្រូវបានអាជ្ញាធរវៀតណាម ឃាត់ខ្លួន សរុបចំនួន១៦៨នាក់ (គិតទាំងលើកនេះផង)។

              ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦