ដំណឹង

  • ខែ​កុម្ភៈ 27, 2018

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្តម ម៉ៃឃើល តាន់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) សម្រាប់ឆ្នំា២០១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌល ARMAC

នៅព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្តម ម៉ៃឃើល តាន់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) សម្រាប់ឆ្នំា២០១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌល ARMAC ស្តីពីការផ្តល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន នៅមជ្ឈមណ្ឌលARMAC នៅរាជធានីភ្នំពេញ។