ដំណឹង

  • ខែ​កុម្ភៈ 28, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើក នៃ “សន្និបាតប្រចាំឆ្នាំ២០១៨”

នៅព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើក នៃ “សន្និបាតប្រចាំឆ្នាំ២០១៨” របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ០២ ខែមីនា នៅទីស្តីការក្រសួង។
នៅក្នុងក្របខ័ណ្ឌនៃសន្និបាតប្រចាំឆ្នាំនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានានៅក្នុងឆ្នាំ២០១៧ ព្រមទាំងកំណត់ទិសដៅការទូតសម្រាប់ឆ្នាំ២០១៨។