ដំណឹង

  • ខែ​កញ្ញា 28, 2018

ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ និងជាថ្នាក់ដឹកនាំឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា តំណាងឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក

នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក នៅក្រៅកិច្ចប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ និងជាថ្នាក់ដឹកនាំឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា តំណាងឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះសហប្រធានដោយ ឯកឧត្តម សាលឹមសៃ កុម៉ាសិដ្ឋ រដ្ឋមន្រ្តីការបរទេសឡាវ និង ឯកឧត្តម ចន ស៊ូលីវាន់ ឧបការីរងក្រសួងការបរទេសរបស់អាមេរិក។