ដំណឹង

  • ខែ​កញ្ញា 28, 2018

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីអេស្តូនី គឺឯកឧត្តម ស្វេន មីកស័រ រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋអេស្តូនី

នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីអេស្តូនី គឺឯកឧត្តម ស្វេន មីកស័រ រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋអេស្តូនី ។ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយផ្លែផ្កា និងបានកំណត់វិស័យសំខាន់ៗមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។