ដំណឹង

  • ខែ​កញ្ញា 29, 2018

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងសមភាគីអារម៉េនី ឯកឧត្តម Zohrab Mnatsakanyan រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋអារម៉េនី បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨នេះដែរ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងសមភាគីអារម៉េនី ឯកឧត្តម Zohrab Mnatsakanyan រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋអារម៉េនី បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ យន្តការដ៏ទៀងទាត់នេះ នឹងជួយដល់ប្រទេសទាំងពីរក្នុងការប្រើប្រាស់សក្តានុពលនៃវិស័យកិច្ចសហប្រតិបត្តិការជាច្រើន ព្រមទាំងមានការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាដែលជាប្រយោជន៍រួមផងដែរ។