ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មេសា 30, 2019

លោក ហេង សុភា ភារធារីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានចូលជួបសម្តែងការគួរសមជាមួយលោកជំទាវ Phantipha Iamsudha EKAROHIT ឯកអគ្គរាជទូតថៃប្រចាំសាធារណរដ្ឋតួកគី

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក ហេង សុភា ភារធារីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានចូលជួបសម្តែងការគួរសមជាមួយលោកជំទាវ Phantipha Iamsudha EKAROHIT ឯកអគ្គរាជទូតថៃប្រចាំសាធារណរដ្ឋតួកគី នៅនិវេសនដ្ឋានរបស់លោកជំទាវ និងបានជម្រាបជូនពីការរៀបចំបើកស្ថានទូតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី។