ដំណឹង

  • ខែ​ឧសភា 31, 2019

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបជាមួយសមភាគីចិន ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស

នៅរាត្រីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបជាមួយសមភាគីចិន ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស ដើម្បីពិភាក្សា លើបញ្ហាជាច្រើន ក្នុងកំរិតទ្វេភាគី តំបន់ និងអន្តរជាតិ។