ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មិថុនា 29, 2019

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ែលហ្ស៊ិក បានចូលរួមជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា

ថ្ងៃទី២៧  ខែមិថុនា  ឆ្នាំ២០១៩  ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ែលហ្ស៊ិក បានចូលរួមជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងកម្មវិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាអង្គការគយពិភពលោក នៅទីក្រុងព្រុចសែល។