ដំណឹង

  • ខែ​កក្កដា 30, 2019

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយសមភាគីចិន ឯកឧត្តម ទីប្រឹក្សារដ្ឋ វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៩ នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាងកក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយសមភាគីចិន ឯកឧត្តម ទីប្រឹក្សារដ្ឋ វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចពិភាក្សាផ្តោតទៅលើការពង្រឹងចំណងកិច្ចសហប្រតិបត្តិការទេ្វភាគី និងការផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាប្រឈមនានានៅក្នុងតំបន់ និងអន្តរជាតិ។