ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 27, 2019

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ជួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសវៀតណាម

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម អមដោយលោក ជា សម្បត្តិ លេខាធិការទី១ បានជួបសំដែងការគួរសមជាមួយឯកឧត្តម Kunio UMEDA ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសវៀតណាម។ ក្នុងឱកាសនៃជំនួប ឯកឧត្តមចាយ ណាវុធ បានលើកឡើងពីនិងអរគុណចំពោះការជួយរបស់ជប៉ុនតាំងពីឆ្នាំ១៩៩២ ពិសេសជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងការចូលរួមរបស់ជប៉ុនតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) មកកម្ពុជា  ការសាងសង់ស្ពានគីហ្សូណា និងស្ពានត្សឺបាសា និងការបណ្តុះ
បណ្តាលធនធានមនុស្សនៅកម្ពុជា។