ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 29, 2019

ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ចូលលរួមកម្មវិធីពិសារអាហារស្វាគមន៍សំរាប់កម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុន

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកឧត្តម ចឺយ​ វិចិត្ត​ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចកម្ពុជា​ប្រចាំប្រទេស​ម៉ាឡេស៊ី​ បានអញ្ជើញចូលរួម​កម្មវិធី​ពិសារអាហារស្វាគមន៍សំរាប់កម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុនលើកទី៤៦​ ឆ្នាំ​២០១៩ រៀបចំដោយក្រសួងយុវជន​និងកីឡាម៉ាឡេស៊ី។

កម្មវិធីនេះ​មានយុវជនមកពីប្រទេសអាស៊ាននិងជប៉ុនចំនួន​ ៣៣០​ នាក់​ ក្នុង​នោះយុវជនកម្ពុជាមានចំនួន​២៩នាក់​។ កម្មវិធីនេះមានរយះពេល​៥២ថ្ងៃ​ ហើយម៉ាឡេស៊ីគឺជាចំណតចុងក្រោយនៅអាស៊ាន​ មុននឹងត្រឡប់ទៅបញ្ចប់នៅប្រទេសជប៉ុន នៅសប្តាហ៍ក្រោយ។