ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កុម្ភៈ 23, 2020

ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា ជួបជាមួយសហគមន៍ខ្មែរនៅមីយ៉ាន់ម៉ា

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានរៀបចំកិច្ចប្រជុំជាមួយសហគមន៍ខ្មែរនៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សកម្មភាពអបអរសាទរខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-មីយ៉ាន់ម៉ា និងការបង្កើតសមាគមធុរកិច្ចកម្ពុជានៅមីយ៉ាន់ម៉ា នៅស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងយ៉ាងហ្គូន។