ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មីនា 25, 2020

ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊្រុយណេ ជួបពិភាក្សាការងារជាមួយលោកជំទាវ Siti Norishan

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០  ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា
ប្រចាំប្រទេសប្រ៊ុយណេ ដារូស្សាឡាម បានចូលជួបពិភាក្សាការងារជាមួយលោកជំទាវ Siti Norishan
អគ្គលេខាធិការទទួលបន្ទុកកិច្ចការនយោបាយនៃតំបន់អាស៊ី អាមេរិក អាហ្វ្រីក និងអឺរ៉ុប នៅទីស្តីការក្រសួងការបរទេសប្រ៊ុយណេ។ ជំនួបពិភាក្សានេះ ផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរបានសម្រេចកន្លងមក។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩២ ហើយមកដល់ឆ្នាំ២០២០ ទំនាក់ទំនងនេះ មានរយៈពេល២៨ឆ្នាំ។  ភាគីទាំងពីរក៏បានចែករំលែកព័ត៌មាននានាពាក់ព័ន្ធនឹងការរីករាលដាលនៃរោគរាតត្បាតកូវីដ-១៩ និងវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ។