ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មីនា 27, 2020

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ចូលជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីវៀតណាម

នៅថ្ងៃទី២៧  ខែមីនា  ឆ្នាំ ២០២០  ឯកឧត្តម ចាយ ណាវុធ​  ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម  បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី នាទីក្រុងហាណូយ។

នាឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានសន្យាជួយឧបត្ថម្ភសម្ភារ:ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លង Covid-19 ដល់កម្ពុជា រំលឹកពីទំនាក់ទំនងល្អជាប្រពៃណីរវាងកម្ពុជា-វៀតណាម និងខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរក្នុង
អណត្តិបេសកកម្មការទូតនៅវៀតណាម។