ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មេសា 22, 2020

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ទទួលអំណោយគ្រឿងបរិក្ខារសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងCovid-19

នៅក្រសួងការពារជាតិវៀតណាម ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកវរសេនីយ៍ឯក រ៉េម កាន់ អនុព័ន្ធយោធា អមដោយលោក រិន កែវ ជំនួយការអនុព័ន្ធយោធា បានទទួលអំណោយគ្រឿងបរិក្ខារ
សុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងCovid-19 ពីឯកឧត្តមឧត្តមសេនីយ៍ត្រី ង្វៀន ស៊ុនគៀន ប្រធានស្នងការពេទ្យយោធាជា តំណាងក្រសួងការពារប្រទេសវៀតណាម ផ្តល់ជូនក្រសួងការពារជាតិ
កម្ពុជា។ ជំនួយផ្តល់ជូនក្រសួងការពារជាតិកម្ពុជា រួមមាន ម៉ាស់១០ម៉ឺនសន្លឹក ម៉ាស៊ីនវាស់កម្តៅ២០០ គ្រឿង និងទឹកអាល់កុលលាងដៃ៥០០០ដប។