ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មិថុនា 30, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាវៀតណាម

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម អមដោយមន្រ្តីស្ថានទូត និងអនុព័ន្ធយោធា បានចូលជួបសម្តែងការគួរសម ជាមួយលោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម។

លោកជំទាវ Nguyen Thi Kim Ngan បានរំលឹកពីទំនាក់ទំនងមិត្តជាប្រពៃណីយូរអង្វែងជាមួយកម្ពុជា និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងកោតសរសើរកម្ពុជាចំពោះជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងក្តីរីករាយដែលវៀតណាមបានទប់ស្កាត់ជំងឺកូវីដ-១៩ យ៉ាងជោគជ័យ
ដោយអត្រាអ្នកឆ្លងមានកម្រិតទាប ជាពិសេសតួនាទីរបស់វៀតណាមជាប្រធានអាស៊ានប្តូរវេន
ឆ្នាំ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃUNSC និងការជ្រើសរើសលោកជំទាវប្រធានរដ្ឋសភា ធ្វើជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នៅឆ្នាំ២០២១។

ឯកឧត្តម បានថ្លែងអំណរគុណលោកជំទាវ ដែលបានជួយកម្ពុជា ផ្តល់សម្ភារ:បរិក្ខារពេទ្យ និងម៉ាស់ពេទ្យ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ-១៩។