ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 15, 2020

ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅវៀតណាម ទទួលនិស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាលកម្ពុជា ចំនួន៥១២នាក់ នៅច្រកព្រំដែន

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម និង លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ព្រមទាំងលោក ធៀម វីរៈ នាយរងការិយាល័យសេនានុព័ន្ធយោធា ប្រចាំទីក្រុងហូជីមិញ បានចុះដល់ទីតាំងច្រកទ្វារ
ព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដើម្បីទទួលនិស្សិតកម្ពុជា សិក្ខាកាមយោធា និងសិក្ខាកាមនគរបាល ចំនួន៥១២នាក់ ដែលជាប់គាំងនៅកម្ពុជា កន្លងមក ហើយអាជ្ញាធរវៀតណាម បានអនុញ្ញាតឲ្យ
ចូលក្នុងប្រទេសវៀតណាម ដោយតម្រូវឲ្យធ្វើចត្តាទ្បីស័កចំនួន១៤ថ្ងៃសិន មុននឹងទៅបន្តការសិក្សាវិញ៕