ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 17, 2020

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំអេហ្ស៊ីប ជូនដំណើរនិស្សិតខ្មែរ៤៣នាក់ត្រលប់មកកម្ពុជាវិញ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប និងសហការី  បានជូនដំណើរនិស្សិតកម្ពុជាចំនួន៤៣នាក់ (ក្នុងចំណោមនិស្សិតសរុប១០៨នាក់) ដែលកំពុងសិក្សានៅប្រទេសអេហ្ស៊ីប ត្រលប់មកកម្ពុជាវិញ ។

និស្សិតទាំង៤៣ នាក់ បានចេញដំណើរនៅថ្ងៃទី១៧ ខែកក្កដា តាមជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរ Etihad (EY 656 & EY 418) ក្នុងវេលាម៉ោង១៧:៥០  ហើយបានទៅដល់ទីក្រុងគូឡាឡាំពួរ ប្រទេស
ម៉ាឡេស៊ីនៅថ្ងៃទី១៨  ខែកក្កដា នៅវេលាម៉ោង១១:៥០។  បន្ទាប់មក  នៅថ្ងៃទី១៩  ខែកក្កដា  ក្រុមនិស្សិតបានធ្វើដំណើររួមគ្នាជាមួយសិក្ខាកាមយោធាកម្ពុជាមកពីម៉ូស្គូ ចំនួន១០០នាក់  ដែលចាកចេញពី
គួឡាឡាំពួរ  តាមរយ:ជើងយន្តហោះ  Malaysia Airline (MH 754) នៅវេលាម៉ោង១២:០០
ហើយបានមកដល់រាជធានីភ្នំពេញ  នៅវេលាម៉ោង១៣:០០៕