ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 16, 2020

ឯកឧត្តមឯកអគ្គរាជទូត ណុំ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងព្រុចសែល

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូត ណុំ ពិសិដ្ឋ ប្រធានស្ថានបេសកកម្មនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហភាពអឺរ៉ុប បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងព្រុចសែល និងកិច្ចប្រជុំរវាងឯកអគ្គរាជ/រដ្ឋទូតអាស៊ាន ជាមួយលោក  Gunnar Wiegand នាយកចាត់ចែងការងារទូទៅទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសសហភាពអឺរ៉ុប នៅសណ្ឋាគារ Sofitel Brussels Europe នៅទីក្រុងព្រុចសែល។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីការវិវឌ្ឍន៍ ទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប និងជាពិសេសស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសបែលហ្ស៊ិក  ក៏ដូចជានៅក្នុងប្រទេសអឺរ៉ុបដទៃទៀត រួមទាំងគម្រោងសកម្មភាពរបស់គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុង
ព្រុចសែល ផងដែរ។