ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 31, 2020

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា ជួយសម្របសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ

ដោយមានការសម្របសម្រួលយ៉ាងល្អប្រសើរនិងជិតស្និទ្ធរវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ស្ថានឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅភ្នំពេញ សហគមន៍ខ្មែរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាកិច្ចសហការល្អពីក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ាអន្តរជាតិ (Myanmar Airways International) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូត
កម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានរៀបចំឲ្យប្រជាពលរដ្ឋខ្មែរដែលជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន២៩នាក់ បានធ្វើដំណើរជាមួយប្រជាពលរដ្ឋខ្មែរចំនួន២៩នាក់ផ្សេងទៀត មកពីប្រទេសហ្ស៊កដានី ត្រលប់មកប្រទេសកម្ពុជាវិញ និងប្រជាពលរដ្ឋខ្មែរចំនួន៣នាក់ (រួមមានព្រះសង្ឃ២អង្គ)
បានធ្វើដំណើរទៅបន្តការសិក្សា និងបំពេញបេសកកម្មនៅប្រទេសមីយ៉ាន់ម៉ា តាមរយៈជើងហោះហើរ
សង្គ្រោះ ដែលរៀបចំដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋមីយ៉ាន់ម៉ាពីប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចំនួន៧១នាក់ បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ
ពីរាជធានីភ្នំពេញ តាមរយៈជើងហោះហើរសង្គ្រោះនេះផងដែរ៕