ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 24, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ទទួលជួបលោក T. Mohan និងលោកស្រី Beatrice Nirmala

នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអនុញ្ញាតឱ្យ លោក  T. Mohan ចាងហ្វាងសារព័ត៌មាន Khmer Times ចូលជួបសម្តែងការសម  និងពិភាក្សាអំពីការចែករំលែកព័ត៌មាន  និងលើកកម្ពស់ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងម៉ាឡេស៊ី ។

នៅរសៀលថ្ងៃដដែលនេះដែរ  ឯកឧត្តមឯកអគ្គរាជទូត  ក៏បានអនុញ្ញាតឲ្យលោកស្រី  Beatrice Nirmala នាយិការប្រតិបត្តិនៃ  International Business Review (IBR ) Asia Group និងសហការីចូលជួបពិភាក្សាការងារ ដើម្បីជំរុញការផ្សព្វផ្សាយអំពីប្រទេសកម្ពុជា។