ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 27, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម បានទទួលការចូលជួបជាមួយ លោក Nguyen Hai Minh

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម អមដោយលោក ជា សម្បត្តិ និងលោក សុខ រិទ្ធី លេខាធិការទី១ បានទទួលការចូលជួបសម្តែងការគួរសមដោយលោក Nguyen Hai Minh សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃសហភាពយុវជនបក្សកុម្មុយនីស្តហូជីមិញ និងជាអគ្គនាយកនៃនាយកដ្ឋានអន្តរជាតិ និងសហការីចំនួន៣រូប។

ឯកឧត្តមឯកអគ្គរាជទូត ឯកភាពតាមសំណើរបស់សហភាពយុវជន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងសហភាពយុវជនបក្សកុម្មុយនីស្តហូជីមិញ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាជាមួយ
ស្ថានទូតកម្ពុជា និងត្រៀមសហការចូលរួមគ្រប់កម្មវិធី។