ដំណឹង

  • ខែ​កញ្ញា 29, 2020

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាង រាជរដ្ឋាភិបាលកម្ពុជានិងអង្គការមិនមែនរដ្ឋាភិបាលបរទេសលើកទី២

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាង រាជរដ្ឋាភិបាលកម្ពុជានិងអង្គការមិនមែនរដ្ឋាភិបាលបរទេសលើកទី២

ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការមិនមែនរដ្ឋាភិបាលបរទេសលើកទី២ ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះ មានគោលបំណងផ្លាស់ប្តូរទស្សនទានដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ព្រមទាំងលើកកម្ពស់ការយល់ដឹង ដល់អង្គការមិនមែនរដ្ឋាភិបាលបរទេស អំពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយ ភាយអាវុធមហាប្រល័យ» និង «ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម» និងកាតព្វកិច្ចរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស៕