ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កញ្ញា 29, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំប៊្រុយណេ ជួបជាមួយឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំប្រុយណេ

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ដារូស្សាឡាម បានទួលជួបលោកជំទាវ Gerda Winkler ឯកអគ្គរដ្ឋទូតថ្មីរបស់សហព័ន្ធអាល្លឺម៉ង់ ប្រចាំប្រទេសប្រ៊ុយណេ។ ភាគីទាំងពីរបានជជែកផ្លាស់ប្តូរមតិយោបល់លើបញ្ហានានាដែលកំពុងកើតមានលើពិភពលោក។ បញ្ហាជនភៀសសឹក រោគរាតត្បាតកូវីដ-១៩ ភាពខុសប្លែកគ្នារវាងអាស៊ាន និងសហភាពអឺរ៉ុប។ ចំពោះបញ្ហាទ្វេភាគី ឯកឧត្តម ហុក សុភា បានថ្លែងអំណរគុណលោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចំពោះជំនួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ការបណ្តុះ
បណ្តាលធនធានមនុស្ស ជំនួយក្នុងការបោះសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។