ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កញ្ញា 30, 2020

ឯកឧត្តម ហ៊ុន ហាន ចូលរួមពិធីសម្បថទទួលតំណែងរបស់ព្រះចៅកូវ៉ែតថ្មី

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត រួមជាមួយបណ្តាប្រធានបេសកកម្មនៃអង្គទូតបរទេសទាំងអស់ប្រចាំរដ្ឋកូវ៉ែត ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីសម្បថទទួលតំណែងរបស់ព្រះអង្គមា្ចស់រាជទាយាទ Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah ជាព្រះចៅកូវ៉ែតថ្មី នៅវិមានរដ្ឋសភាជាតិកូវ៉ែត។