ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​តុលា 28, 2020

ឯកឧត្តម ហ៊ុន ហាន បានទទួលឯកឧត្តម Rooge Thammongkol ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំរដ្ឋកូវ៉ែត ចូលជួបសំដែងការគួរសម

នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆាំ្ន២០២០ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូត បានទទួលឯកឧត្តម Rooge Thammongkol ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំរដ្ឋកូវ៉ែត ចូលជួបសំដែងការគួរសម នៅស្ថានទូតកម្ពុជា។ ក្នុងឱកាសជំនួបនោះ ទាំងលោកទូតថៃ និងឯកឧត្តម ហ៊ុន ហាន បានពិភាក្សា និងផ្លាស់ប្តូរយោបល់គា្នទៅវិញទៅមកស្តីពីកិច្ចសហប្រតិបតិ្តការទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ពិភាក្សាដោយឡែក ក្រៅពីកិច្ចសហប្រតិបតិ្តការទ្វេភាគី ភាគីទាំង ២ ក៏បានលើកផងដែរពីវិធានការតឹងរឹងក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺឆ្លង Covid-19 របស់រដ្ឋាភិបាលទាំងពីរ បញ្ហាកិច្ចសហប្រតិបតិ្តការល្អជាមួយគា្នតាមបណ្តោយព្រំដែនប្រកបដោយការយោគយល់ និងក្នុងនាមជាប្រទេសជិតខាងគា្ន ព្រមទាំងបញ្ហាតំបន់ និងពិភពលោក។