ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 6, 2020

ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម ប្រារព្ធពិធីអបអរសាទរខួបលើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម   រួមនឹងមន្រ្តីស្ថានទូតនិងគ្រួសារ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២០) ក្រោមអធិបតីភាព ឯកឧត្តម ង្វៀន  កួកយ៊ុង អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការចូលរួមពីឯកឧត្តម Nguyen Huy Tang អនុប្រធានគណៈកម្មាធិការមជ្ឈិម ទំនាក់ទំនងការបរទេសនៃបក្សកុម្មុយនីស្តវៀតណាម លោកជំទាវ ង្វៀន ហ្វូង៉ា ប្រធានអង្គការមិត្តភាព
សម្ព័ន្ធវៀតណាម ឯកអគ្គរាជទូត/រដ្ឋទូតអាស៊ាន និងតំណាងនៃបណ្តាស្ថានទូតអាស៊ាន សមាគមមិត្តភាពវៀតណាម-កម្ពុជា សមាគមកូនកាត់កម្ពុជា-វៀតណាម និសិ្សតកម្ពុជា សិក្ខាកាមនគរបាល និងសិក្ខាកាមយោធា សរុបប្រមាណ២០០នាក់។