ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 5, 2020

ឯកឧត្តម ហ៊ុន ហាន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ាន-កូវ៉ែត

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត រួមជាមួយឯកអគ្គរាជទូត/រដ្ឋទូតអាស៊ានទាំងអស់បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ាន-កូវ៉ែត (ASEAN Committee in Kuwait-ACK) និងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការនេះ ពីឯកឧត្តម Trinh Minh Manh ឯកអគ្គរដ្ឋទូតវៀតណាម មកឯកឧត្តម Haji Ahmad Haji Jumat ឯកអគ្គរដ្ឋទូតប្រុយណេដារូសាឡាំ ដែលទទួលជាប្រធានថ្មី នៅនិវេសនដ្ឋានទូតឥណ្ឌូនេស៊ី ប្រចាំរដ្ឋកូវ៉ែត ។