ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 2, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំប៊្រុយណេ ជួបជាមួយរដ្ឋមន្រ្តីទី២ ក្រសួងការពារជាតិប្រ៊ុយណេ

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ដារូស្សាឡាម បានជួបឯកឧត្តម Yang Berhormat Pehin Dato Lailaraja Major General (Retired) Dato Paduka Seri Awang Halbi Bin Haji Mohd Yussof រដ្ឋមន្រ្តីទី២ ក្រសួងការពារជាតិប្រ៊ុយណេ ដើម្បីផ្លាស់ប្តូរយោបល់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ។