ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​តុលា 28, 2020

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំតួកគី ជូនលិខិតសារតាំងចំពោះប្រធានាធិបតីតួកគី

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី បានជូនលិខិតសារតាំងចំពោះឯកឧត្តម Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលតាមរយៈលិខិតនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានតែងតាំងឯកឧត្តម មាស គឹមហេង ជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋតួកគី។