ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 8, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា ចូលរួមសង្កេតការណ៍ការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ា

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងសហការី បានអញ្ជើញចូលរួមធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតសកល ឆ្នាំ២០២០ របស់ប្រទេសមីយ៉ាន់ម៉ា នៅតាមមណ្ឌលបោះឆ្នោតចំនួន ៨ ក្នុងសង្កាត់ចំនួន៦ នៅក្នុងទីក្រុងយ៉ាងហ្គូន។ ការបោះឆ្នោត បានប្រព្រឹត្តទៅប្រកបដោយភាពរលូន និងមានរបៀបរៀបរយ។