ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 18, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រ៊ុយណេ ទទួលជួបស្នងការជាន់ខ្ពស់តែងតាំងថ្មីរបស់បង់ក្លាដេសប្រចាំ ប្រ៊ុយណេ

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ដារ៉ូសាឡាម បានទទួលជួបលោកជំទាវ Nahida Rahman Shumona ស្នងការជាន់ខ្ពស់តែងតាំងថ្មីរបស់ប្រទេសបង់ក្លាដេសប្រចាំប្រទេសប្រ៊ុយណេ។ ភាគីទាំងពីរបានជជែកផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីរោគរាតត្បាតកូវីដ-១៩ មកលើប្រទេសនីមួយៗ និងចែករំលែកព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រ៊ុយណេ និងបង់ក្លាដេស និងប្រ៊ុយណេ។