ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 18, 2020

ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន រៀបចំសិក្ខាសាលាស្តីពីវិនិយោគ និងពាណិជ្ជកម្ម

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០   ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) បានរៀបចំសិក្ខាសាលាស្តីពីការវិនិយោគ និងពាណិជ្ជកម្ម ដោយមានធុរជន វិនិយោគិនជប៉ុនជាច្រើនចូលរួម ។ ស្ថានទូតបានធ្វើបទបង្ហាញអំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា ។ ឯកឧត្តម IMAMURA Masahiro ប្រធានសម្ពន្ធ័ភាពមិត្តភាពសភាជប៉ុន-កម្ពុជា ក៏បានអញ្ជើញចូលរួមថ្លែងសន្ទរកថាបើកផងដែរ។