ដំណឹង

  • ខែ​វិច្ឆិកា 27, 2020

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសំដែងការគួសម

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសំដែងការគួសម។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានប្រគល់ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី នូវមូលទានប័ត្រនៃ វិភាគទានជារូបិយវត្ថុរបស់រដ្ឋាភិបាលម៉ាឡេស៊ី ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្ររបស់ជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជាក្នុងពេលថ្មីៗនេះ។