ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 26, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ចូលរួមពិធីបើកកិច្ចប្រជុំ ASEAN Ministerial Meeting on Transnational Crime លើកទី១៤

នៅព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២០ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម អមដោយ លោក សុខ រិទ្ធី លេខាធិការទី១ រួមជាមួយបណ្តាឯកអគ្គរាជទូត/រដ្ឋទូតអាស៊ាន បានចូលរួមពិធីបើកកិច្ចប្រជុំ 14th ASEAN Ministerial Meeting on Transnational Crime ក្រោមអធិបតីភាព ឯកឧត្តម  Nguyen Xuan Phuc នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម  តាមទម្រង់ប្រព័ន្ធវីដេអូ (Videoconference) ជាមួយបណ្តារដ្ឋមន្រ្តីអាស៊ាន និងអគ្គលេខាធិការអាស៊ាន។ ភាគីកម្ពុជា ចូលរួមដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។