ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 26, 2020

ឯកឧត្ដម ឈូក ប៊ុណ្ណា ចូលរួមក្នុងពិធីប្រគល់-ទទួល សម្ភារៈបរិក្ខាពេទ្យឆ្លើយតបការរាតត្បាតនៃជំងឺ កូវីដ-១៩

នៅ​ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោក ម៉ៅ ដារ៉េត លេខាធិការទី១ បានចូលរួមក្នុងពិធីប្រគល់-ទទួល សម្ភារៈបរិក្ខាពេទ្យឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិណៃពីដោ រដ្ឋធានីណៃពីដោ។

ឯកឧត្ដមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា មកកាន់រដ្ឋធានីណៃពីដោ ដើម្បីនាំយកជំនួយឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យ  ចំនួន៣យន្តហោះ ដោយផ្ទាល់ មកប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្ដមបណ្ឌិត ម្ញីន ធ្វេ រដ្ឋមន្ត្រីសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា  គឺជាតំណាងរបស់ភាគីមីយ៉ាន់ម៉ា។

ជាការកត់សម្គាល់មួយផងដែរថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

នៅពេលបញ្ចប់ពិធី ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រី ម្ញីន ធ្វេ ក៏បានប្រគល់លិខិតសរសើរជូនចំពោះ ឯកឧត្ដមបណ្ឌិត ម៉ម ប៊ុនហេង ផងដែរ។ គណៈប្រតិភូកម្ពុជា  បានធ្វើដំណើរត្រឡប់ទៅកាន់រាជធានីភ្នំពេញ នៅថ្ងៃដដែល។