ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 6, 2020

ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ចូលរួមរៀបចំពិធីបុណ្យម្ហូបអាហារអន្តរជាតិ ឆ្នាំ២០២០

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ ព្រមទាំងមន្រ្តីស្ថានទូត និងគ្រួសារ រួមជាមួយបណ្តាស្ថានទូតបរទេសនានា ប្រចាំវៀតណាម បានចូលរួមនិងសហការរៀបចំពិធីបុណ្យម្ហូបអាហារអន្តរជាតិ ឆ្នាំ២០២០ ជាមួយក្រសួងការបរទេសវៀតណាម ដោយមានស្តង់ ១៥០ និងអ្នកចូលរួមប្រមាណ១០០០ នាក់ នៅទីក្រុងហាណូយ​។ ថ្លែងបើកកម្មវិធីដោយលោកជំទាវ Nguyễn Nguyệt Nga ដែលជាភរិយាឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។

នៅក្នុងកម្មវិធីនេះ កម្ពុជាចូលរួមរៀបចំតាំងម្ហូបអាហារខ្មែរ សម្តែងសិល្ប: របាំច្រូតស្រូវ និងរាំវង់ខ្មែរ។