ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 15, 2020

ឯកឧត្តម ហ៊ុន ហាន ចូលរួមកិច្ចប្រជុំសភាកូវ៉ែតដំបូងសម្រាប់នីតិកាលទី១៦

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆាំ្ន២០២០ ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយបណ្តាប្រធានបេសកកម្មនៃអង្គទូតបរទេសទាំងអស់ប្រចាំរដ្ឋកូវ៉ែត បានចូលរួមក្នុងសម័យបើកកិច្ចប្រជុំសភាកូវ៉ែតដំបូងសម្រាប់នីតិកាលទី១៦ ក្រោយពីបានធ្វើការបោះឆ្នោតរួចរាល់កាលពីថ្ងៃទី០៥ ខែធ្នូ ឆាំ្ន២០២០ កន្លងទៅ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះចៅកូវ៉ែត His Highness the Amir Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah នៅវិមានរដ្ឋសភាជាតិកូវ៉ែត។

នៅក្នុងឱកាសនៃការយាងចូលបើកសម័យប្រជុំសភា មានឥស្សរៈជនជាន់ខ្ពស់កូវ៉ែត ចូលរួមមានជាអាទិ៍៖ ព្រះរាជទាយាទ Sheikh Meshaal Al-Ahmad Al-Jaber Al-Sabah ព្រះអង្គម្ចាស់នាយករដ្ឋមន្រ្តី Sheikh Sabah Khaled  Al-Hamad Al-Sabah, សមាជិកសភាជាប់ឆ្នោតថ្មីទាំងអស់ រដ្ឋមន្រ្តីគ្រប់ស្ថាប័នទើបតែងតាំងថ្មី រដ្ឋមន្រ្តីព្រះបរមរាជវាំង និងមន្រ្តីរាជការកូវ៉ែតជាច្រើននាក់ទៀត។