ដំណឹង

  • ខែ​ធ្នូ 23, 2020

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនឯកឧត្ដម មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) 

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនឯកឧត្ដម មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តម ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ។