ដំណឹង
- ខែមករា 14, 2021
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា។