ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 22, 2020

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរចំនួន ២០ ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជា

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរចំនួន ២០ នាក់ រួមមាន ព្រះសង្ឃខ្មែរ ចំនួន ៦ អង្គ និងដូនជី ចំនួន​ ២រូប  ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ តាមរយៈជើងហោះហើរឯកជន Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ាអន្តរជាតិ (Myanmar Airways International-MAI) ដែលរៀបចំដោយគណៈសង្ឃ និងពុទ្ធបរិស័ទនៅប្រទេសកម្ពុជា។