ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស
- ខែមករា 6, 2021
ឯកឧត្តម ហ៊ុន ហាន បានអញ្ជើញចូលរួមពិសារអាហារពេលព្រឹកជាមិត្តភាព ជាមួយបណ្តាប្រធានបេសកកម្មនៃស្ថានទូតប្រទេសសមាជិកអាស៊ានប្រចាំរដ្ឋកូវ៉ែត
នៅព្រឹកថ្ងៃទី០៦ ខែមករា ឆាំ្ន២០២១ ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត រួមជាមួយបណ្តាប្រធានបេសកកម្មនៃស្ថានទូតប្រទេសសមាជិកអាស៊ានទាំងអស់ប្រចាំរដ្ឋកូវ៉ែត បានអញ្ជើញចូលរួមពិសារអាហារពេលព្រឹកជាមិត្តភាព ក្នុងឱកាសបុណ្យចូលឆាំ្នថ្មី ឆាំ្នសកល២០២១ រៀបចំដោយឯកឧត្តម Rooge Thammongkol ឯកអគ្គរាជទូតថៃ នៅ Garden Cafe, Jumeirah Messilah Beach Hotel & Spa, Kuwait។